• កាតាឡុកម៉ូតរបស់ Pandora

    កាតាឡុកម៉ូតរបស់ Pandora
    ការឆ្លាក់ក្បូរក្បាច់រចនាចេញជារាងមេអំបៅ​នៃ បន្តោង និងចិញ្ចៀន ក៏ដូចជាក្រវិល របស់ Pandora Shine បានរំលេចនូវភាពចែងចាំងដោយមាស 18k និង​បន្ទះប្រាក់ស្ទែរលិញនៅក្នុងនោះ​ជាមួយនិងការតុបតែងដ៏ពិសេសប្រកបដោយភាពច្នៃប្រឌិត បានធ្វើឱ្យគ្រឿងអលង្ការទាំងនេះមានភាពស្រស់ស្អាត និងល្អឥតខ្ចោះ។     ខ្សែ​សង្វាក់ជាច្រើន​ខ្សែ​រួម​បញ្ចូល​គ្នា​បង្កើត​បាន​ជា​​ម៉ូត​ថ្មី​មួយ​ទៀត​​​នៃ​ខ្សែដៃ​​ PANDORA ដែល​​បង្កើត​ឡើងដោយ​​ប្រាក់ស្ទែ​រលិញ ហើយទោះបីអ្នកពាក់វាដោយមាន Charm ឬមិនមាន Charm ក៏ខ្សែដៃនេះនៅតែបង្ហាញភាពឡូយឆាយរបស់វាដែរ តែប្រសិនជាអ្នកចង់ពាក់ជាមួយ Charm អ្នកគ្រាន់តែកិប Pandora Reflexions Charm ណាមួយដែលអ្នកពេញចិត្តទៅជាការស្រេច។   លាភ​សំណាង​គឺ​ជាអ្វី​ដែល​មិនអាចរកបានដោយងាយៗទេ ដូច្នេះចូលចាប់យកឱកាស ហើយស្វែងរកអ្វីដែលអ្នកគិតថាអ្នកនឹងមិនអាចធ្វើ ឬទទួលបាននោះជាមួយនិងគ្រឿងអលង្ការរបស់យើងដែលរចនាជារូបស្លឹកផ្កា Clover នាំសំណាងទាំងអស់គ្នា ព្រោះថាទាល់តែមានភាពក្លាហានទើបទទួលបានសំណាង។ បន្តោង​ពណ​៌ផ្កាឈូក​ដ៏​ស្រស់​ស្អាតពោពេញ​ទៅ​ដោយ​ភាព​ទាក់​ទាញ​និង​ជា​វត្ថុ​នៃ​សំ​ណាង​ល្អ​ដែលផលិតឡើងដោយ Pandora Rose ច្នៃចេញជាបន្តោងកិបរូបសត្វអណ្តើកមាស ជាមួយត្បូងហ្សឺឃូនៀរ និងគ្រីស្តាល់ពណ៌ខ្មៅ ហើយនិង អុីណាម៉ែលពណ៌ផ្កាឈូក បង្កើតបានជាគ្រឿងអលង្ការមួយដែល​អាច​ឱ្យ​អ្នកទទួលបាននូវអារម្មណ៍រីករាយនៅពេលដែលអ្នកពាក់វា។ Collection ​ថ្មី​សម្រាប់​ទិវា​អ្នក​ម្តាយ​   ដោយក្តីសោមនស្សអស់ពីបេះដូង ❤️ យើង​សូម​ណែនាំលោកអ្នកនូវ Collection ថ្មីសម្រាប់ទិវាអ្នកម្តាយដ៏​ស្រស់​ស្អាតរបស់យើង​ ​ដើម្បី​បង្ហាញ​ការ​យល់​ចិត្តនិង​​ក្តី​ស្រលាញ់​ពេញ​បេះ​ដូង​របស់​អ្នក​ជូន​ទៅ​កាន់​អ្នក​ម្តាយ​​​​។   ព្រៀប​បាន​ដូច​ជា​សៀវ​ភៅ​​កំ​ណត់​ហេតុជីវិតមួយក្បាលដែលបានបង្ហាញពីការរួបរួមគា្ន, ការអត់ធ្មត់ និងភាពស្និតស្នាលពីមួយជំនាន់ទៅមួយជំនាន់អញ្ចឹង តាមរយៈ Charm តួអក្សរ និងរូបតំណាងដូចជា...
  • Bering គឺជាការផ្សងព្រេងដែលបានក្លាយជាគំនិតដ៏អស្ចរ្យមួយ

    Bering គឺជាការផ្សងព្រេងដែលបានក្លាយជាគំនិតដ៏អស្ចរ្យមួយ
    Bering ត្រូវបានទទួលស្គាល់ទូទាំងពិភពលោកថាជាម៉ាកយីហោមួយដែលមានរចនាបទរំ​លេច​ដោយ​ភាពជឿជាក់ជាមួយការរចនាដ៏រឹងមាំ។ហើយម៉ាកនាឡិការបស់​ប្រទេស​ដាណឺ​ម៉ាកមួយ​នេះ​ទទួល​បាន​កេរ្ត៍ិ​ឈ្មោះល្បី​ល្បាញ​​ចាប់​តាំង​ពី​​បង្កើត​ដំបូង​ ដោយផ្អែកលើគុណភាពនៃការច្នៃឡើងដោយដៃដ៏អស្ចារ្យ ជាមួយការប្រើប្រាស់កញ្ចក់ត្បូងកណ្តៀង និងដែកថែបដើម្បីផ្តល់នូវគុណភាពខ្ពស់ដល់អតិថិជន។រចនាប័ទ្មដែលប្រកបដោយភាពច្នៃប្រឌិតទាំងនេះរបស់ Bering គឺបង្កើតឡើងតាមបែបបទរបស់ជនជាតិ ស្កេនឌីណេវៀរ (Scandinavia)​ ដោយមានការរចនាតិច សាមញ្ញ​តែមានភាពលម្អិតជាក់លាក់ និងទាក់ទាញ ដែលធ្វើឱ្យនាឡិការនីមួយៗមានភាពល្អឥតខ្ចោះខុសប្លែកពីគេ។ចូលក្រលេកមកមើលប្រវត្តិ​របស់ ​Bering វិញម្តងដែលជួយឱ្យអ្នកយល់ពីគំនិតដែលនៅពីក្រោយការបង្កើតនៃនាឡិកាម៉ាកដ៏ទំនើប និងប្រណិតមួយនេះឡើង។ ការរចនាចេញជារូបរាងដោយការផ្សងព្រេង ក្នុង​ឆ្នាំ​ ២០០៨​ អ្នក​ជំ​នួញ​ជនជាតិ​ដា​ណឺ​ម៉ាក​ម្នាក់ និងជាអ្នកផ្សងព្រេង គឺ​លោក René Kaerskov​ បានធ្វើ​ដំណើរ​ផ្សង​ព្រេង​ដ៏​អស្ចារ្យ​មួយ​ក្នុង​តំ​បន់​អាទិក​ដោយ​ការលោតឆ័ត្រយោង ហើយ​នៅពេល​ដែល​គាត់​​ទម្លាក់​ខ្លួន​ចុះ​មក​ដល់​ដី ទេស​ភាព​នៃ​វាល​ទឹក​កក​ដ៏​វែង​អន្លាយរំ​លេច​ដោយ​ពណ​៌ផ្ទៃ​មេឃ​ខៀវ​ខ្ចី​ដ៏​ស្រស់​បំព្រង​បាន​ឆក់​យក​បេះ​ដូងអ្នក​ជំនួញ​ម្នាក​់​នេះឱ្យ​ឈ្លក់​វង្វេង និង​សម្រស់​ដ៏​ស្រ​ស់​ត្រកាល​របស់វា។ដែលធ្វើឱ្យគាត់ និង​សហការី​ពីរនាក់របស់គាត់​​ គឺ​លោក Michael Witt Johansen និង​ លោក​ LarsGram-Skjønnemann សម្រេចចិត្តធ្វើការនាំ​យក​សម្រស់​ដ៏​ល្អ​ឥត​ខ្ចោះ​នោះទៅបង្កើត​​ជា​​នាឡិការ​ដៃ​​សម័យ​ទំ​នើប​មួយ ដោយផ្អែកលើទេសភាពដ៏អស្ចារ្យនៃតំបន់អាក់ទិក ដែលមានភាពបរិសុទ្ធ និងស្រស់ថ្លាឡើង ហើយ​ធ្វើ​ឱ្យ​ភាព​ស្រស់​ស្អាតទាំង​​នោះ​ស្ថិត​នៅ​ជាមួយ​អ្នកជា​និច្ច​។គំនិតដែលធ្វើឱ្យមានការចាប់ផ្តើម Bering ឡើង៖ រឿង​រ៉ាវ​ដែលនូវពីក្រោយ​ឈ្មោះ​មួយ​នេះ ​កាល​ពី​២៨០​ឆ្នាំ​មុន​​ អ្នក​រុក​រក​ជន​ជាតិ​ដាណឺម៉ាក់​​ម្នាក់ឈ្នោះ​ថា Vitus Jonassen Bering ​បាន​ធ្វើ​ដំ​ណើរ​ផ្សង​ព្រេង​ប្រថុយប្រថានមួយ ដោយក្នុងឆ្នាំ ១៧២៨ គាត់បានជិះទូកទៅកាន់មហាសមុទ្រអាក់ទិក ដែលមិនទាន់មាននរណាម្នាក់រកឃើញនៅឡើយទេ។គាត់​អាច​យក​ឈ្នះ​អាកាសធាតុ​ដ៏​សែន​ត្រជាក់​នោះបាន​​ ហើយ​ក៏​ក្លាយ​ជា​ជន​ជាតិ​អឺ​រ៉ុប​ដំ​បូង​គេ​បង្អស់​ដែល​រក​ឃើញ​តំ​បន់​អាឡាស្កា​។បន្ទាប់មក គាត់បានបើកផ្លូវមួយដោយដាក់ឈ្មោះថា Bering Straight ដែលជាឈ្មោះរបស់គាត់ និងបានដាក់ឈ្មោះនោះទៅក្នុងតំបន់មួយដែលមានផ្ទៃដីស្មើរនិងបួនតំបន់ផងដែរ។ដោយដំណើររឿងដ៏អស្ចារ្យរបស់លោក Vitus Bering ត្រង់វគ្កផ្សងព្រេងនេះហើយ...
  • PANDORA គឺជាម៉ាកផលិតផលដែលជំរុញ និងលើកទឹកចិត្តដល់នារីគ្រប់រូប

    PANDORA គឺជាម៉ាកផលិតផលដែលជំរុញ និងលើកទឹកចិត្តដល់នារីគ្រប់រូប
    ត្រូវ​បានទទួល​ស្គាល់​ទៅ​លើ​ភាព ស្រស់​ស្អាត​ និង​គុណភាពដ៏ល្អឥតខ្ចោះ​លើគ្រឿង​អលង្ការនីមួយ​ៗ។   PANDORA គឺ​ជា​គំរូ​​មួយ​ដ៏​ល្អ​ដែល​បង្ហាញ​ពី​ការ​ចាប់​ផ្តើម​នូវ​ម៉ាក​យុី​ហោ​តូច​មួយ​ និង​អាច​វិវឌ្ឍន៍​ខ្លួន​រហូត​ក្លាយ​ជា​ម៉ាក​យុី​ហោ​ដែល​អន្តរជាតិ​ទទួល​ស្គាល់​ ទាំង​នេះ​គឺ​សុទ្ធ​តែ​ដោយសារ​​គំ​និត​ច្នៃ​ប្រឌិត​ និងការ​បង្កើត​ថ្មី​ៗដ៏​អស្ចារ្យដែលយើងមាន​។ បច្ចុប្បន្ន​​ PANDORA បាន​ក្លាយ​ជា​ក្រុមម​ហ៊ុន​នាំ​មុខ​គេ​សម្រាប់​គ្រឿង​អលង្ការ​ដែល​បង្កើតឡើង​​ដោយ​ដៃ​​ និង​អាច​បញ្ចាញ​ម៉ូត​ថ្មី​ៗ​នៅ​លើ​ទី​ផ្សា​រ​បានរហូត​ដល់​ទៅ​១០​មុខ​ផ្សេង​គ្នា​ជារៀង​រាល់​ឆ្នាំ​ ដើម្បីអាចឱ្យស្រ្តីអាចបង្ហាញ ក៏ដូចជាបញ្ចេញនូវភាពទាក់ទាញ និងភាពស្រស់ស្អាតបានតាមរយៈការតុបតែងខ្លួនរបស់ពួកគេ។ ការ​ចាប់​ផ្តើម​របស់​ PANDORA ការ​ចាប់ផ្តើម​ដំ​បូង​គឺ​ចេញ​ពី​ខ្សែជី​វិត​របស់ជាងមាស​ជនជាតិ​ ដាណឺ​ម៉ាក​​ គឺ​លោក​ Per Enevoldsen និង​ភរិយា​របស់លោកគឺលោកស្រី Winnie ដែល​បាន​ចាប់​ផ្តើម​បើក​ហាង​លក់​គ្រឿង​អលង្ការ​មួយ​កន្លែង​នៅ​ឯ Copenhagen ដែល​ជា​ទី​ក្រុង​ធំ​​នៃ​ប្រទេស​ ដាណឺ​ម៉ាក់​ ក្នុង​ឆ្នាំ​១៩៨២។ ក្រោយ​មក​នៅ​ឆ្នាំ​ ១៩៨៧​ បន្ទាប់​ពី​​ទទួល​បាន​ភាព​ជោគ​ជ័យ​យ៉ាង​ខ្លាំង​ក្នុង​នាម​ជា​អ្នក​លក់​ដំុ​ ម្ចាស់​ហាង ​PANDORA ក៏​សម្រេច​ចិត្ត​បញ្ឈប់ការលក់រាយ​និងការលក់បន្ត​​គ្រឿង​អលង្ការ​របស់​អ្នក​ដទៃ ហើយបែរមក​បង្កើត​គ្រឿងអលង្ការ​ប្លែកពីគេ​​ដែលជារបស់​ខ្លួន​ឯង​វិញ​ម្តង​។ ដំណើរ​ទៅ​កាន់​ទី​ផ្សា​អន្តរជាតិ​ ក្នុង​ឆ្នាំ ​២០០០  PANDORA បាន​នឹក​​ឃើញ​នូវគំ​និត​ថ្មី​មួយ​ ដែល​អាច​ឱ្យ​ស្រ្តី​គ្រប់​រូបមានសិទ្ធ​បង្ហាញ​នូវ​ ឆន្ទៈ ក៏ដូចជា​អាច​បង្កើត​ និងចងចាំនូវ​​អនុស្សាវ​រីយ៍​ល្អៗរបស់ពួកគេបាន​ទៅតាម​​ការ​លេង​ខ្លួន​​បែប​សមញ្ញា​ ហើយសុីវិល័យ។ Charm Bracelet​​ ដែលជាខ្សែដៃរបស់ PANDORA ត្រូវ​បាន​បង្ហាញ​ខ្លួន​ជាលើក​ដំ​បូង​​ក្នុង​ទី​ផ្សារ​​ប្រ​ទេស​​ដាណឺ​ម៉ាក់​​ ហើយទទួល​​បាន​ភាព​ជោគ​ជ័យ​យ៉ាង​ខ្លាំង​។ ដោយទទួលបានការជំរុញលើកទឹកចិត្ត​ពីអតិថិជន និងតម្រូវការកើនឡើងបានធ្វើឱ្យ​ PANDORA ចាប់ផ្តើមពង្រីកបន្ថែមនូវទីផ្សាររបស់ខ្លួនចូលទៅកាន់ទីផ្សារអន្តរជាតិក្នុងនោះមានដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងអូស្ត្រាលីជាដើម។ ជា​និច្ចកាល​  PANDORA ​តែង​តែមាន​...
Cart cart 0
You have successfully subscribed!