Press Releases
កាតាឡុកម៉ូតរបស់ Pandora
ការឆ្លាក់ក្បូរក្បាច់រចនាចេញជារាងមេអំបៅនៃ បន្តោង និងចិញ្ចៀន ក៏ដូចជាក្រវិល របស់ Pandora Shine បានរំលេចនូវភាពចែងចាំងដោយមាស 18k និងបន្ទះប្រាក់ស្ទែរលិញនៅក្នុងនោះជាមួយនិងការតុបតែងដ៏ពិសេសប្រកបដោយភាពច្នៃប្រឌិត បានធ្វើឱ្យគ្រឿងអលង្ការទាំងនេះមានភាពស្រស់ស្អាត និងល្អឥតខ្ចោះ។
ខ្សែសង្វាក់ជាច្រើនខ្សែរួមបញ្ចូលគ្នាបង្កើតបានជាម៉ូតថ្មីមួយទៀតនៃខ្សែដៃ PANDORA ដែលបង្កើតឡើងដោយប្រាក់ស្ទែរលិញ ហើយទោះបីអ្នកពាក់វាដោយមាន Charm ឬមិនមាន Charm ក៏ខ្សែដៃនេះនៅតែបង្ហាញភាពឡូយឆាយរបស់វាដែរ តែប្រសិនជាអ្នកចង់ពាក់ជាមួយ Charm អ្នកគ្រាន់តែកិប Pandora Reflexions Charm ណាមួយដែលអ្នកពេញចិត្តទៅជាការស្រេច។
លាភសំណាងគឺជាអ្វីដែលមិនអាចរកបានដោយងាយៗទេ ដូច្នេះចូលចាប់យកឱកាស ហើយស្វែងរកអ្វីដែលអ្នកគិតថាអ្នកនឹងមិនអាចធ្វើ ឬទទួលបាននោះជាមួយនិងគ្រឿងអលង្ការរបស់យើងដែលរចនាជារូបស្លឹកផ្កា Clover នាំសំណាងទាំងអស់គ្នា ព្រោះថាទាល់តែមានភាពក្លាហានទើបទទួលបានសំណាង។
បន្តោងពណ៌ផ្កាឈូកដ៏ស្រស់ស្អាតពោពេញទៅដោយភាពទាក់ទាញនិងជាវត្ថុនៃសំណាងល្អដែលផលិតឡើងដោយ Pandora Rose ច្នៃចេញជាបន្តោងកិបរូបសត្វអណ្តើកមាស ជាមួយត្បូងហ្សឺឃូនៀរ និងគ្រីស្តាល់ពណ៌ខ្មៅ ហើយនិង អុីណាម៉ែលពណ៌ផ្កាឈូក បង្កើតបានជាគ្រឿងអលង្ការមួយដែលអាចឱ្យអ្នកទទួលបាននូវអារម្មណ៍រីករាយនៅពេលដែលអ្នកពាក់វា។
Collection ថ្មីសម្រាប់ទិវាអ្នកម្តាយ
ដោយក្តីសោមនស្សអស់ពីបេះដូង ❤️ យើងសូមណែនាំលោកអ្នកនូវ Collection ថ្មីសម្រាប់ទិវាអ្នកម្តាយដ៏ស្រស់ស្អាតរបស់យើង ដើម្បីបង្ហាញការយល់ចិត្តនិងក្តីស្រលាញ់ពេញបេះដូងរបស់អ្នកជូនទៅកាន់អ្នក
ម្តាយ។
ព្រៀបបានដូចជាសៀវភៅកំណត់ហេតុជីវិតមួយក្បាលដែលបានបង្ហាញពីការរួបរួមគា្ន, ការអត់ធ្មត់ និងភាពស្និតស្នាលពីមួយជំនាន់ទៅមួយជំនាន់អញ្ចឹង តាមរយៈ Charm តួអក្សរ និងរូបតំណាងដូចជា កូនឆ្កែដ៏គួរឱ្យស្រលាញ់, ជីតាដែលជាអ្នកណែនាំព្រានប្រដៅ, បងស្រី ឬម្តាយដែលជាអ្នកគាំទ្រម្នាក់នៅក្នុងចំណោមមួយលានគាំទ្រជាដើមដែលជានិមិត្តសញ្ញាថ្មីបញ្ជាក់ពីគ្រួសារផងដែរ។
Dora Bear បានចែករំលែកក្តីស្រលាញ់របស់នាងនៅគ្រប់ទីកន្លែងទាំងអស់ដែលនាងទៅដល់។ ដោយ Pandora Friend រូបខ្លាឃ្មុំព័ណ៌ផ្កាឈូកចេញថ្មីក្រោយគេនេះបានចូលជាសមាជិកគ្រួសារ Pandora របស់យើង
ជាមួយកូនដែលនៅមាននៅក្នុងដៃនាង និងបានបង្ហាញពីក្តីស្រលាញ់ដែលម្តាយមានចំពោះកូន។
ចូលបង្ហាញក្តីស្រលាញ់គ្មានដែនកំណត់របស់អ្នកជាមួយគ្រឿងអលង្ការដែលធ្វើឡើងដោយដៃទៅកាន់អ្នកមានគុណរបស់អ្នកក្នុងទិវាអ្នកម្តាយទាំងអស់គ្នាណា ❤️ ៕