Press Releases
Bering គឺជាការផ្សងព្រេងដែលបានក្លាយជាគំនិតដ៏អស្ចរ្យមួយ
Bering ត្រូវបានទទួលស្គាល់ទូទាំងពិភពលោកថាជាម៉ាកយីហោមួយ
ដែលមានរចនាបទរំលេចដោយភាពជឿជាក់ជាមួយការរចនាដ៏រឹងមាំ។
ហើយម៉ាកនាឡិការបស់ប្រទេសដាណឺម៉ាកមួយនេះទទួលបានកេរ្ត៍ិឈ្មោះល្បីល្បាញចាប់តាំងពីបង្កើតដំបូង ដោយផ្អែកលើគុណភាពនៃការច្នៃឡើងដោយដៃដ៏អស្ចារ្យ ជាមួយការប្រើប្រាស់កញ្ចក់ត្បូងកណ្តៀង និងដែកថែបដើម្បីផ្តល់នូវគុណភាពខ្ពស់ដល់អតិថិជន។
រចនាប័ទ្មដែលប្រកបដោយភាពច្នៃប្រឌិតទាំងនេះរបស់ Bering គឺបង្កើតឡើងតាមបែបបទរបស់ជនជាតិ ស្កេនឌីណេវៀរ (Scandinavia) ដោយមានការរចនាតិច សាមញ្ញតែមានភាពលម្អិតជាក់លាក់ និងទាក់ទាញ ដែលធ្វើឱ្យនាឡិការនីមួយៗមានភាពល្អឥតខ្ចោះខុសប្លែកពីគេ។
ចូលក្រលេកមកមើលប្រវត្តិរបស់ Bering វិញម្តងដែលជួយឱ្យអ្នកយល់ពីគំនិតដែល
នៅពីក្រោយការបង្កើតនៃនាឡិកាម៉ាកដ៏ទំនើប និងប្រណិតមួយនេះឡើង។
ការរចនាចេញជារូបរាងដោយការផ្សងព្រេង
ក្នុងឆ្នាំ ២០០៨ អ្នកជំនួញជនជាតិដាណឺម៉ាកម្នាក់ និងជាអ្នកផ្សងព្រេង គឺលោក René Kaerskov បានធ្វើដំណើរផ្សងព្រេងដ៏អស្ចារ្យមួយក្នុងតំបន់អាទិក
ដោយការលោតឆ័ត្រយោង ហើយនៅពេលដែលគាត់ទម្លាក់ខ្លួនចុះមកដល់ដី
ទេសភាពនៃវាលទឹកកកដ៏វែងអន្លាយរំលេចដោយពណ៌ផ្ទៃមេឃខៀវខ្ចីដ៏ស្រស់បំព្រង
បានឆក់យកបេះដូងអ្នកជំនួញម្នាក់នេះឱ្យឈ្លក់វង្វេង និងសម្រស់ដ៏ស្រស់ត្រកាល
របស់វា។
ដែលធ្វើឱ្យគាត់ និងសហការីពីរនាក់របស់គាត់ គឺលោក Michael Witt Johansen
និង លោក LarsGram-Skjønnemann សម្រេចចិត្តធ្វើការនាំយកសម្រស់ដ៏ល្អឥតខ្ចោះនោះទៅបង្កើតជានាឡិការដៃសម័យ
ទំនើបមួយ ដោយផ្អែកលើទេសភាពដ៏អស្ចារ្យនៃតំបន់អាក់ទិក ដែលមានភាពបរិសុទ្ធ និងស្រស់ថ្លាឡើង ហើយធ្វើឱ្យភាពស្រស់ស្អាតទាំងនោះស្ថិតនៅជាមួយអ្នកជានិច្ច។
គំនិតដែលធ្វើឱ្យមានការចាប់ផ្តើម Bering ឡើង៖
រឿងរ៉ាវដែលនូវពីក្រោយឈ្មោះមួយនេះ
កាលពី២៨០ឆ្នាំមុន អ្នករុករកជនជាតិដាណឺម៉ាក់ម្នាក់ឈ្នោះថា Vitus Jonassen Bering បានធ្វើដំណើរផ្សងព្រេងប្រថុយប្រថានមួយ ដោយក្នុងឆ្នាំ ១៧២៨ គាត់បានជិះទូកទៅកាន់មហាសមុទ្រអាក់ទិក ដែលមិនទាន់មាននរណាម្នាក់រកឃើញនៅឡើយទេ។
គាត់អាចយកឈ្នះអាកាសធាតុដ៏សែនត្រជាក់នោះបាន ហើយក៏ក្លាយជាជនជាតិអឺរ៉ុបដំបូងគេបង្អស់ដែលរកឃើញតំបន់អាឡាស្កា។
បន្ទាប់មក គាត់បានបើកផ្លូវមួយដោយដាក់ឈ្មោះថា Bering Straight ដែលជាឈ្មោះរបស់គាត់ និងបានដាក់ឈ្មោះនោះទៅក្នុងតំបន់មួយដែលមានផ្ទៃដីស្មើរនិងបួនតំបន់ផងដែរ។
ដោយដំណើររឿងដ៏អស្ចារ្យរបស់លោក Vitus Bering ត្រង់វគ្កផ្សងព្រេងនេះហើយ បានធ្វើឱ្យលោក René Kaerskov សម្រេចចិត្តដាក់ឈ្មោះម៉ាកនាឡិការបស់ខ្លួនថា Bering តែម្តង នេះគឺជារបៀបដែលធ្វើឱ្យចក្ខុវិស័យមួយអាចក្លាយជាការពិតបាន។
ហើយវាក៏ជាអ្វីមួយដែលធ្វើឱ្យ Bering ខិតខំច្នៃបង្កើតផលិតផលរបស់ខ្លួនឱ្យល្អឥតខ្ចោះដោយផ្សំឡើងដោយគ្រឿងពិសេសៗនិងរឹងមាំជាមួយនិងការរចនាលក្ខណៈស្តើង។