Press Releases
-
ជ្រើសយកភាពស្រស់ស្អាតគ្មានដែនកំណត់ជាមួយ Pandora High Summer 2019 collection
ធ្វើដំណើរកំសាន្តទៅគ្រប់ទីកន្លែងប្រកបដោយភាពទាក់ទាញជាមួយនឹងខូឡិកហ្សិនថ្មីក្នុងរដូវកាលនេះគឺ Pandora High Summer 2019 ដែលរចនាចេញជារូបរាងច្រើនម៉ូត និងច្រើនពណ៌ ជាមួយនិងអត្ថន័យជាច្រើនផ្សេងៗគ្នា។ ហើយគ្រឿងអលង្ការថ្មីៗដែលទើបនឹងចេញរបស់ជនជាតិ ដាណឺម៉ាក ទាំងនេះបានបង្ហាញពីសេរីភាព និងការស្វែករកភាពស្រស់ស្អាតចម្រុះពណ៌ ជាមួយការស្រមើលស្រម៉ៃគ្មានដែនកំណត់ ដែលដកស្រង់ចេញពីភាពស្រស់ស្អាត និងអស្ចារ្យមកពីគ្រប់ទីកន្លែងជុំវិញពិភពលោក។លើសពីនេះទៅទៀតវាមិនត្រឹមតែជាគ្រឿងអលង្ការសម្រាប់តុបតែងខ្លួនឱ្យស្រស់ស្អាតប៉ុណ្ណោះទេ តែវាក៏ជាគ្រឿងអលង្ការដែលអាចឱ្យអ្នកបង្ហាញពីខ្លួនឯង និងការផ្សងព្រេងប្រចាំថ្ងៃរបស់អ្នកទៅតាម និមិត្តសញ្ញា និងពណ៌នីមួយៗបានយ៉ាងលេចធ្លោ និងសុីវិល័យផងដែរ។ សម្រាប់អ្នកធ្វើដំណើរកំសាន្ត ឬធ្វើដំណើរផ្សងព្រេងនានាដែលពោពេញដោយភាពក្លាហាន គឺថា Charm រូបបាឡុងហោះមួយនេះជាជម្រើសដ៏ល្អ និងសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តហោះហើរនៅទីខ្ពស់ និងមានក្តីស្រមៃដ៏ធំមហិមា។ ហើយវានឹងតែងតែដាស់តឿនអ្នកឱ្យប្រើជីវិតមួយដែលមានក្តីស្រម៉ៃខ្ពស់រាល់ពេលដែលអ្នកពាក់វា។ យកបន្តោងប្រាក់ស្តាលីងថ្មីរូបភូគោលដ៏ស្រស់ស្អាតដែលអាចបង្វិលបានរបស់ Pandora នៅក្នុងខូឡិកហ្សិន High Summer 2019 មួយនេះទៅដាក់ជាមួយខ្សែដៃ ឬខ្សែករបស់អ្នកនឹងធ្វើឱ្យអ្នកបង្កើតបាននូវស្តាយថ្មីមួយទៀតដែលពោពេញទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ជាមួយការឆ្លាក់រូបទ្វីបជារាងបេះដូងផងដែរនោះ បានបង្ហាញឱ្យឃើញថាអ្នកពិតជាស្រលាញ់ការដើរទេសចរណ៍ និងចង់យល់ដឹងពីវប្បធម៌ដទៃខ្លាំងដល់កំរិតណា៕ -
ម៉ូតថ្មី និងពេញនិយមរបស់ Pandora
ទទួលបាននូវភាពចែងចាំង ស្រស់ឆើតឆាយ ដែលមាននៅក្នុង Pandora Shine ជាមួយនិងពណ៌ចម្រុះគឺបានផ្តល់នូវភាពទាក់ទាញសម្រាប់លោកអ្នកយ៉ាងខ្លាំង ដោយ Charm នីមួយៗសុទ្ធតែបង្កើតឡើងយ៉ាងស្រស់ស្អាតជាមួយម៉ូតឆ្នូតៗពណ័ខៀវចាស់រំលេចគ្នា រួមផ្សំជាមួយពណ៌ប្រាក់ភ្លឺភ្លេកយ៉ាងស្រស់ស្អាតគឺសាកសមបំផុតសម្រាប់អ្នក។ ធ្វើការស្រមើស្រម៉ៃជាមួយនឹងបន្តោងប្រាក់ស្តាលីង ដែលបានច្នៃចេញជារូបបាឡុងដ៏គួរឱ្យស្រលាញ់ រួមបញ្ចូលគ្នាជាមួយនឹងគ្រីស្ទាល់ពណ៌ខៀវចែងចាំង បានធ្វើឱ្យបន្តោងទាំងនេះមានលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍។ រកឃើញនូវក្រវិលកងដែលអ្នកប្រាថ្នាចង់បានជាមួយនិង Pandora Shine ដ៏ពេញនិយម ដែលបង្កើតឡ់ើងដោយការលាយបញ្ចូលគ្នានូវមាស 18k និងប្រាក់ស្តាលីងបាន ធ្វើឱ្យក្រវិលមួយគូរនេះមានភាពភ្លឺចែងចាំង និងទាន់សម័យ ដែលធ្វើឱ្យសម្រស់របស់អ្នកកាន់តែស្រស់ស្អាត និងទាក់ទាញ។ កូនស្វាដ៏គួរឱ្យខ្នាញ់មួយនេះធ្វើឡើងជាគ្រឿងលម្អរសម្រាប់ខ្សែដៃរបស់អ្នកដែលវានិងបន្ថែមនូវភាពស្រស់ស្អាត និងទាក់ទាញកាន់តែខ្លាំងទៅលើខ្សែដៃ ដោយបញ្ចេញនូវមុនស្នេហ៍តាមរយៈកែវភ្នែកពណ៌ផ្ទៃមេឃរបស់វា គឺធានាថាលោកអ្នកនឹងមិនអាចដកចិត្តចេញពីកូនស្វាដ៏គួរឱ្យសស្រលាញ់នេះបានទេ។ Charm រូបផែនដីត្រូវបានបង្កើតឡើងដោយប្រាក់ និងរចនាប័ទ្មដែលគូសដោយដៃនូវរូបផែនទីពិភពលោករាងមូលតូចពណ៌ខៀវថ្លា ហើយអាចបង្វិលបានទៀតនោះ នឹងអាចឆក់យកអារម្មណ៍អ្នកគ្រប់គ្នាបាន ព្រោះមិនត្រឹមតែមានភាពស្រស់ស្អាតប៉ុណ្ណោះទេតែ វាបានបង្កប់នូវអត្ថន័យយ៉ាងអស្ចារ្យសម្រាប់អ្នកដែលមានក្តីស្រមៃក្នុងការធ្វើដំណើដ៏វែងឆ្ងាយបានទៀតផង៕ -
BERING នាឡិកាដៃដ៏ពេញនិយម និងទាន់សម័យ
ធ្វើជាម្ចាស់នៃភាពស្រស់ស្អាត និងត្រៀមខ្លួនសម្រាប់រដូវកាលថ្មីជាមួយនិងនាឡិកាដៃប្រាក់ដែលមានរូបរាងតូចច្រឡឹង នឹងធ្វើឱ្យអ្នកកាន់តែមានភាពជឿជាក់ និងទាក់ទាញបានថែមមួយកម្រិតទៀត។ ទំងន់ដ៏ស្រាលនៃនាឡិកាដៃថ្មីរបស់ TITANIUM COLLECTION មិនត្រឹមតែធ្វើឱ្យអ្នកពាក់មានផាសុភាពប៉ុណ្ណោះទេ តែកាន់តែពិសេសជាងនេះទៅទៀតនោះ គឺការរួមបញ្ចូលគ្នានៃភាពស្រស់ស្អាតដ៏ពេញនិយមរបស់ជនជាតិដាណឺម៉ាក។ វាសាកសមឥតខ្ចះជាមួយពណ៍ខៀវដែលផ្សំឡើងពីសារធាតុទីតាន ជាមួយនិងការការពារដ៏រឹងមាំដោយគ្រីស្ទាល់ និងម៉ូតាស្យូមនៅផ្ទៃខាងមុខនៃនាឡិកា បានធ្វើឱ្យនាឡិកាដៃនេះមានភាពទំនើប សុីវិល័យ និងអស្ចារ្យខុសពីនាឡិកាដៃដទៃទៀត។ Max René ត្រូវបានរចនាឡើងដោយកំពូលអ្នកច្នៃមូ៉តដាណឺម៉ាក ដែលធ្វើឱ្យគ្រប់ជ្រុងជ្រោយទាំងអស់របស់ Max René មានភាពទាក់ទាញជាមួយនិងរូបរាងសាមញ្ញាតែបង្កប់ទៅដោយភាពថ្លៃថ្នូរ។ អ្នករចនាបានបង្កើត Max René ឡើងដោយលាយបញ្ចូលនូវគ្រឿងអេឡិចត្រូនិចដែលមានមុខងារដ៏អស្ចារ្យ ប្រកបដោយ គុណភាពខ្ពស់ និងអាចបង្ហាញបានពីភាពទាន់សម័យនៃនាឡិកា បូករួមជាមួយខ្សែនាឡិកាដែកដែលទន់រលាស់អាចបត់បែនបាន និងទម្រង់មុខនៃនាឡិកាធ្វើការស្រោបឡើងដោយពណ៌មាសភ្លឺចែងចាំងបានធ្វើឱ្យនាឡិកាម៉ូតមួយនេះមានភាពល្អឥតខ្ចោះ។ ពណ៌ទឹកប្រាក់ដែលស្រោបលើដែកអុីណុកធ្វើឡើងដោយវត្ថុធាតុដើមមានគុណភាពខ្ពស់ និងដែកអុីណុកកម្រិត 316L រួមផ្សំជាមួយខ្សែនាឡិកាពណ៌ខៀវដ៏ទាន់សម័យ បង្កើតបានជាបាឡិកាដៃ BERING ដ៏សុីវិល័យមួយ។ រីឯមុខរបស់នាឡិកាដៃមានភាពភ្លឺរលោង និងរឹងមាំ ធន់ទៅនិងការកោស ឬប៉ះទង្គិចនិងវត្ថុរឹងផ្សេងៗបានយ៉ាងល្អ ដោយលក្ខណៈពិសេសទាំងនេះបានធ្វើឱ្យនាឡិកាដៃទាំងមូលមានភាពល្អឥតខ្ចោះ ទាក់ទាញ និងធានាបាននូវគុណភាព។ ពណ៌ផ្កាឈូកបែកមាស ស្រោបលើដែកអុីណុកដែលធ្វើឡើងដោយវត្ថុធាតុដើមមានគុណភាពខ្ពស់ និងដែកអុីណុកកម្រិត 316L រួមផ្សំជាមួយខ្សែនាឡិកាពណ៌ខៀវដ៏ទាន់សម័យ ហើយបន្ថែមជាមួយរចនាប័ទ្មរបស់ SWAROVSKI ELEMENTS បង្កើតបានជានាឡិកាដៃ BERING ដ៏សុីវិល័យមួយល្អឥតខ្ចោះ ទាក់ទាញ...