Press Releases
ជ្រើសយកភាពស្រស់ស្អាតគ្មានដែនកំណត់ជាមួយ Pandora High Summer 2019 collection
ធ្វើដំណើរកំសាន្តទៅគ្រប់ទីកន្លែងប្រកបដោយភាពទាក់ទាញជាមួយនឹងខូឡិកហ្សិនថ្មីក្នុងរដូវកាលនេះគឺ Pandora High Summer 2019 ដែលរចនាចេញជារូបរាងច្រើនម៉ូត និងច្រើនពណ៌ ជាមួយនិងអត្ថន័យជាច្រើនផ្សេងៗគ្នា។
ហើយគ្រឿងអលង្ការថ្មីៗដែលទើបនឹងចេញរបស់ជនជាតិ ដាណឺម៉ាក ទាំងនេះបានបង្ហាញពីសេរីភាព និងការស្វែករកភាពស្រស់ស្អាតចម្រុះពណ៌ ជាមួយការស្រមើលស្រម៉ៃគ្មានដែនកំណត់ ដែលដកស្រង់ចេញពីភាពស្រស់ស្អាត និងអស្ចារ្យមកពីគ្រប់ទីកន្លែងជុំវិញពិភពលោក។
លើសពីនេះទៅទៀតវាមិនត្រឹមតែជាគ្រឿងអលង្ការសម្រាប់តុបតែងខ្លួនឱ្យស្រស់ស្អាតប៉ុណ្ណោះទេ តែវាក៏ជាគ្រឿងអលង្ការដែលអាចឱ្យអ្នកបង្ហាញពីខ្លួនឯង និងការផ្សងព្រេងប្រចាំថ្ងៃរបស់អ្នកទៅតាម និមិត្តសញ្ញា និងពណ៌នីមួយៗបានយ៉ាងលេចធ្លោ និងសុីវិល័យផងដែរ។
សម្រាប់អ្នកធ្វើដំណើរកំសាន្ត ឬធ្វើដំណើរផ្សងព្រេងនានាដែលពោពេញដោយភាពក្លាហាន គឺថា Charm រូបបាឡុងហោះមួយនេះជាជម្រើសដ៏ល្អ និងសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តហោះហើរនៅទីខ្ពស់ និងមានក្តីស្រមៃដ៏ធំមហិមា។ ហើយវានឹងតែងតែដាស់តឿនអ្នកឱ្យប្រើជីវិតមួយដែលមានក្តីស្រម៉ៃខ្ពស់រាល់ពេលដែលអ្នកពាក់វា។
យកបន្តោងប្រាក់ស្តាលីងថ្មីរូបភូគោលដ៏ស្រស់ស្អាតដែលអាចបង្វិលបានរបស់ Pandora នៅក្នុងខូឡិកហ្សិន High Summer 2019 មួយនេះទៅដាក់ជាមួយខ្សែដៃ ឬខ្សែករបស់អ្នកនឹងធ្វើឱ្យអ្នកបង្កើតបាននូវស្តាយថ្មីមួយទៀតដែលពោពេញទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ជាមួយការឆ្លាក់រូបទ្វីបជារាងបេះដូងផងដែរនោះ បានបង្ហាញឱ្យឃើញថាអ្នកពិតជាស្រលាញ់ការដើរទេសចរណ៍ និងចង់យល់ដឹងពីវប្បធម៌ដទៃខ្លាំងដល់កំរិតណា៕