Show Sidebar

Bering គឺជាម៉ាកនាឡិកាដៃល្បីមួយដែលជួយលើកកម្ពស់ក្នុងការអភិរក្សសត្វខ្លាឃ្មុំទឹកកក

by Sandara Group on

Bering Time has been supporting polar bear conservation since 2011

BERING គឺជានាឡិកាដៃម៉ាកល្បីរបស់ជនជាតិ ស្កេនឌីវៀន និងបានធ្វើការគាំទ្រជាខ្លាំងចំពោះ​​ការអភិរក្សសត្វខ្លាឃ្មុំទឹកកកនៅតំបន់ប៉ូល​ ចាប់តាំងពីឆ្នាំ ២០១១ មកម៉្លេះ។ ហើយនៅសប្តាហ៍ក្រោយនេះ Bering នឹងធ្វើការបរិច្ចាគប្រាក់បន្ថែមចំនួន ២៨,៦២៤ ដុល្លារទៅដល់អង្គការ Polar Bear International ដែលជាអង្គការអភិរក្សសត្វខ្លាំឃ្មុំទឹកកក ហៅកាត់ថា (PBI) ហើយក៏ជាអង្គការតែមួយគត់ដែរ ដែលមិនគិតពីផលចំនេញ តែផ្ទុយទៅវិញគឺផ្តោតលើការថែរក្សាការពារចំពោះសត្វខ្លាឃ្មុំទឹកកក និងសមុទ្រទឹកកកដែលសត្វខ្លាឃ្មុំទាំងនោះពឹងផ្អែកលើដើម្បីរស់នៅ។

Bering donating an additional $28,624 to Polar Bears International

Bering ធ្វើការគាំទ្រយ៉ាងពេញទំហឹងដល់ការងាររបស់អង្គការសប្បុរសធម៌លើគម្រោងនានា រួមទាំងការសិក្សាស្រាវជ្រាវទាក់ទិននិងជម្រកបង្កើតកូនរបស់សត្វខ្លាឃ្មុំទឹកកកក្នុងតំបន់ ស្វែលប៊ឺត (Svalbard) ដែលជួយឱ្យក្រុមអ្នកវិទ្យាសាស្រ្តយល់កាន់តែច្បាស់ថាតើគួរការពារមេខ្លាឃ្មុំ និងកូនខ្លាឃ្មុំដោយរបៀបណាក្នុងកំឡុងពេលពួកវាធ្វើការផ្តល់កំណើតដែលងាយនឹងទទួលរងគ្រោះ។

លោកស្រី Krista Wright នាយកប្រតិបត្តិរបស់ PBI បានថ្លែងថា: “Bering Time បានបង្ហាញនូវការប្តេជ្ញាចិត្តដ៏អស្ចារ្យមួយដើម្បីជួយការពារដល់ជម្រកសត្វខ្លាឃ្មុំទឹកកក​ រួមទាំងមេ ហើយនិងកូនរបស់វាផងដែរ” ។ ដោយសារតែការគាំទ្រ និងក្តីសប្បុរសរបស់ Bering ទាំងអស់នេះ បានធ្វើឱ្យអ្នកស្រីរំភើប និងសប្បាយចិត្ត ហើយអគុណជាខ្លាំងចំពោះទឹកចិត្តទាំងអស់ដែល Bering មាន។

Bering and Polar Bear International
ចំនែកឯទឹកប្រាក់ចំនួន ២៨,៦២៤ ដុល្លារ នឹងធ្វើការប្រគល់ជូនទៅលោក Janet Stringer ដែលជាអ្នកគ្រប់គ្រងលើការផ្តល់ជំនួយរបស់អង្គការ Polar Bears International ដោយផ្ទាល់ក្នុងកម្មវិធី JCK Show នៅ Las Vegas ពីលោក Michael Witt Johansen ដែលជាដៃគូស្ថាបនិក និងជាម្ចាស់ក្រុមហ៊ុន Bering Time ផ្ទាល់តែម្តង។ ស្របពេលនោះដែរ លោក Witt Johansen បានឱ្យដឹងថា “ការកកើតឡើងដែលមាននៅតំបន់អាកទិក និងជាពិសេសសត្វខ្លាឃ្មុំទឹកកកដែលរស់នៅទីនោះ
តែងតែមានលក្ខណៈសម្បត្តិ និងចំណុចពិសេសដ៏សំខាន់សម្រាប់ម៉ាកយីហោរបស់យើងជានិច្ច។”

“ចំពោះការបាត់បង់នូវសម្បត្តិធម្មជាតិដែលមានតែមួយគត់នេះ នឹងក្លាយជាសោកនាដកម្ម ដែលមិនអាចស្រោចស្រង់បានវិញឡើយ។ ហេតុនេះហើយយើងទាំងអស់គ្នាត្រូវតែខិតខំប្រឹងប្រែង
ធ្វើយ៉ាងណាដើម្បីបញ្ឈប់នូវបម្រែបម្រួលអាកាសធាតុ និងការប៉ះពាល់ផ្សេងទៀតដែលអាចធ្វើឱ្យសមុទ្រទឹកកករលាយ ទើបអាចធ្វើឱ្យជីវិតសត្វដែលប្រឈមនឹងអាត្រានៃការផុតពូជដ៏ខ្ពស់ទាំងនេះអាចបង្កើនពូជ និងរស់រានមានជីវិតបាន៕”

Cart cart 0
You have successfully subscribed!