Press Releases
ម៉ូតថ្មី និងពេញនិយមរបស់ Pandora
ទទួលបាននូវភាពចែងចាំង ស្រស់ឆើតឆាយ ដែលមាននៅក្នុង Pandora Shine ជាមួយនិងពណ៌ចម្រុះគឺបានផ្តល់នូវភាពទាក់ទាញសម្រាប់លោកអ្នកយ៉ាងខ្លាំង ដោយ Charm នីមួយៗសុទ្ធតែបង្កើតឡើងយ៉ាងស្រស់ស្អាតជាមួយម៉ូតឆ្នូតៗពណ័ខៀវចាស់រំលេចគ្នា រួមផ្សំជាមួយពណ៌ប្រាក់ភ្លឺភ្លេកយ៉ាងស្រស់ស្អាតគឺសាកសមបំផុតសម្រាប់អ្នក។
ធ្វើការស្រមើស្រម៉ៃជាមួយនឹងបន្តោងប្រាក់ស្តាលីង ដែលបានច្នៃចេញជារូបបាឡុងដ៏គួរឱ្យស្រលាញ់ រួមបញ្ចូលគ្នាជាមួយនឹងគ្រីស្ទាល់ពណ៌ខៀវចែងចាំង បានធ្វើឱ្យបន្តោងទាំងនេះមានលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍។
រកឃើញនូវក្រវិលកងដែលអ្នកប្រាថ្នាចង់បានជាមួយនិង Pandora Shine ដ៏ពេញនិយម ដែលបង្កើតឡ់ើងដោយការលាយបញ្ចូលគ្នានូវមាស 18k និងប្រាក់ស្តាលីងបាន ធ្វើឱ្យក្រវិលមួយគូរនេះមានភាពភ្លឺចែងចាំង និងទាន់សម័យ ដែលធ្វើឱ្យសម្រស់របស់អ្នកកាន់តែស្រស់ស្អាត និងទាក់ទាញ។
កូនស្វាដ៏គួរឱ្យខ្នាញ់មួយនេះធ្វើឡើងជាគ្រឿងលម្អរសម្រាប់ខ្សែដៃរបស់អ្នកដែលវានិងបន្ថែមនូវភាពស្រស់ស្អាត និងទាក់ទាញកាន់តែខ្លាំងទៅលើខ្សែដៃ ដោយបញ្ចេញនូវមុនស្នេហ៍តាមរយៈកែវភ្នែកពណ៌ផ្ទៃមេឃរបស់វា គឺធានាថាលោកអ្នកនឹងមិនអាចដកចិត្តចេញពីកូនស្វាដ៏គួរឱ្យសស្រលាញ់នេះបានទេ។
Charm រូបផែនដីត្រូវបានបង្កើតឡើងដោយប្រាក់ និងរចនាប័ទ្មដែលគូសដោយដៃនូវរូបផែនទីពិភពលោករាងមូលតូចពណ៌ខៀវថ្លា ហើយអាចបង្វិលបានទៀតនោះ នឹងអាចឆក់យកអារម្មណ៍អ្នកគ្រប់គ្នាបាន ព្រោះមិនត្រឹមតែមានភាពស្រស់ស្អាតប៉ុណ្ណោះទេតែ វាបានបង្កប់នូវអត្ថន័យយ៉ាងអស្ចារ្យសម្រាប់អ្នកដែលមានក្តីស្រមៃក្នុងការធ្វើដំណើដ៏វែងឆ្ងាយបានទៀតផង៕