Press Releases
-
Pandora Me ខូឡិកហ្សិនថ្មីដែលទើបតែមកដល់
Pandora Me ជាខូឡិកហ្សិនថ្មីសម្រាប់ឆ្លុះបញ្ចាំង និងបង្ហាញពីលក្ខណៈពិសេសរបស់អ្នកទៅកាន់ពិភពលោកតាមរយៈគ្រឿងអលង្ការម៉ូតថ្មីៗដែលមាននៅក្នុងខូឡិកហ្សិននេះ។ ដោយមាន Charm ខ្នាតតូច និងក្រវិលគ្រាប់ស្អាតៗជាច្រើនបានរចនាឡើងសុទ្ធតែជាម៉ូតពិសេសសាកសមជាមួយសម្លៀកបំពាក់គ្រប់ប្រភេទ និងមានជាកន្លាស់អាវរចនាម៉ូតឡើងដើម្បីអាចឱ្យអ្នកបង្អួត Charm ថ្មីរបស់អ្នកបានផងដែរ។ លើសពីនេះទៅទៀត កញ្ញា Millie Bobby Brown ដែលជាតារាសំដែងវ័យក្មេងក៏បានបង្ហាញនូវរឿងរ៉ាវផ្ទាល់ខ្លួនរបស់នាងតាមរយៈម៉ូតថ្មីក្នុងខូឡិកហ្សិន Pandora Me នេះដែរ ហើយ Charms ទាំងអស់ដែលមាននៅក្នុងខូឡិកហ្សិនសុទ្ធតែមានលក្ខណៈពិសេសច្រើនសម្បូរបែប និងឡូយប្រៀបបានដូចជាកញ្ញា Millie Bobby Brown អញ្ចឹង។ បង្កើនភាពស្រស់ស្អាតនៅលើខ្សែដៃរបស់អ្នក ជ្រើសរើសយកខ្សែដៃថ្មីដែលអ្នកពេញចិត្តដើម្បីប្រមូលផ្តុំបន្តោង Charm របស់អ្នក ដោយជ្រើសរើសយកខ្សែដៃម៉ូតច្រវាក់ ឬកងដៃ ឬក៏ជ្រើសយកទាំងពីរក៏បាន។ និមិត្តសញ្ញាដែលបង្ហាញពីអ្នក អ្នកអាចយកបន្តោង Charm ដែលអ្នកពេញចិត្តលាយបញ្ចូល និងផ្គូរផ្គងគ្នា រួចប្រាប់ទៅកាន់ពិភពលោកនូវអត្ថន័យ និងអ្វីដែលអ្នកចង់បញ្ជាក់ ឬរក្សាវាជាការសំងាត់ក៏បានតាមចិត្ត៕ -
ខូឡិកហ្សិនថ្មីរបស់ Pandora បានមកដល់ហើយ!
ខូឡិកហ្សិនមុនរដូវស្លឹកឈើជ្រុះរបស់ Pandora គឺផ្តោតលើការឆ្លុះបញ្ចាំងនូវស្តាយល៍របស់អ្នកជាមួយនឹងអក្សរដែលមានន័យសម្រាប់អ្នក។ដូចជាការជ្រើសយកអក្សរផ្តើមរបស់ឈ្មោះមនុស្សដែលអ្នកស្រលាញ់ ឬអក្សរណាដែលធ្វើឱ្យអ្នកចងចាំនូវពេលវេលា ឬទីកន្លែងណាមួយជាមួយនិងខូឡិកហ្សិន Pandora Reflexions Alphabet នឹងធ្វើឱ្យអ្នកទទួលបាននូវគ្រឿងអលង្ការមួយដ៏មានន័យ និងមិនអាចបំផ្លិចបានមួយភ្លាម។ រឹតតែពិសេសជាងនេះទៅទៀតគឺអ្នកក៏អាចបង្កើតវាឱ្យក្លាយជានិមិត្តសញ្ញាមិត្តភាពបានដែរ ដោយគ្រាន់បន្ថែមនូវ Charm ណាមួយក៏បានដែលមានក្នុងខូឡិកហ្សិន Friends are Family តែប៉ុណ្ណោះ។ FRIENDS ARE FAMILY មិត្តភក្តិក៏ប្រៀបបានដូចជាគ្រួសាររបស់យើងដែរ! សម្រាប់ខូឡិកហ្សិនថ្មីនេះគឺបានរចនាម៉ូតឡើងដើម្បីផ្តល់នូវកិត្តិយសដល់មិត្តភក្តិដ៏ពិសេសដែលមានក្នុងជីវិតរបស់អ្នក ដោយពួកគេតែងតែឋិតនៅក្នុងបេះដូងរបស់អ្នកជានិច្ច ហើយឥឡូវនេះអ្នកអាចយកមិត្តភក្តិរបស់អ្នកទៅជាមួយអ្នកបានគ្រប់ទីកន្លែងទាំងអស់ដែលអ្នកទៅ។ PANDORA FRIENDS Pandora Friends ធ្វើការរចនាឡើងដើម្បីអបអរនូវរាល់ចំណងមិត្តភាពទាំងអស់ ហើយពួកយើងពិតជាសប្បាយចិត្តណាស់នៅពេលដែលឃើញមិត្តភក្តិនីមួយៗធ្វើការបង្ហាញពីក្តីស្រលាញ់ទៅវិញទៅមករវាងគ្នា និងគ្នា។ ដូច្នេះសម្រាប់ខូឡិកហ្សិននេះ យើងសូមណែនាំនូវសមាជិកថ្មីរបស់យើង គឺ ដាយណូ (Dino) ដែលជាសត្វដាយណូស័រ។នៅចាំទៀតឆាប់យកបន្តោងដ៏គួរឱ្យស្រលាញ់មួយនេះធ្វើជាមិត្តសម្លាញ់របស់អ្នកភ្លាមទៅ! -
Bering គឺជាម៉ាកនាឡិកាដៃល្បីមួយដែលជួយលើកកម្ពស់ក្នុងការអភិរក្សសត្វខ្លាឃ្មុំទឹកកក
BERING គឺជានាឡិកាដៃម៉ាកល្បីរបស់ជនជាតិ ស្កេនឌីវៀន និងបានធ្វើការគាំទ្រជាខ្លាំងចំពោះការអភិរក្សសត្វខ្លាឃ្មុំទឹកកកនៅតំបន់ប៉ូល ចាប់តាំងពីឆ្នាំ ២០១១ មកម៉្លេះ។ ហើយនៅសប្តាហ៍ក្រោយនេះ Bering នឹងធ្វើការបរិច្ចាគប្រាក់បន្ថែមចំនួន ២៨,៦២៤ ដុល្លារទៅដល់អង្គការ Polar Bear International ដែលជាអង្គការអភិរក្សសត្វខ្លាំឃ្មុំទឹកកក ហៅកាត់ថា (PBI) ហើយក៏ជាអង្គការតែមួយគត់ដែរ ដែលមិនគិតពីផលចំនេញ តែផ្ទុយទៅវិញគឺផ្តោតលើការថែរក្សាការពារចំពោះសត្វខ្លាឃ្មុំទឹកកក និងសមុទ្រទឹកកកដែលសត្វខ្លាឃ្មុំទាំងនោះពឹងផ្អែកលើដើម្បីរស់នៅ។ Bering ធ្វើការគាំទ្រយ៉ាងពេញទំហឹងដល់ការងាររបស់អង្គការសប្បុរសធម៌លើគម្រោងនានា រួមទាំងការសិក្សាស្រាវជ្រាវទាក់ទិននិងជម្រកបង្កើតកូនរបស់សត្វខ្លាឃ្មុំទឹកកកក្នុងតំបន់ ស្វែលប៊ឺត (Svalbard) ដែលជួយឱ្យក្រុមអ្នកវិទ្យាសាស្រ្តយល់កាន់តែច្បាស់ថាតើគួរការពារមេខ្លាឃ្មុំ និងកូនខ្លាឃ្មុំដោយរបៀបណាក្នុងកំឡុងពេលពួកវាធ្វើការផ្តល់កំណើតដែលងាយនឹងទទួលរងគ្រោះ។លោកស្រី Krista Wright នាយកប្រតិបត្តិរបស់ PBI បានថ្លែងថា: “Bering Time បានបង្ហាញនូវការប្តេជ្ញាចិត្តដ៏អស្ចារ្យមួយដើម្បីជួយការពារដល់ជម្រកសត្វខ្លាឃ្មុំទឹកកក រួមទាំងមេ ហើយនិងកូនរបស់វាផងដែរ” ។ ដោយសារតែការគាំទ្រ និងក្តីសប្បុរសរបស់ Bering ទាំងអស់នេះ បានធ្វើឱ្យអ្នកស្រីរំភើប និងសប្បាយចិត្ត ហើយអគុណជាខ្លាំងចំពោះទឹកចិត្តទាំងអស់ដែល Bering មាន។ ចំនែកឯទឹកប្រាក់ចំនួន ២៨,៦២៤ ដុល្លារ នឹងធ្វើការប្រគល់ជូនទៅលោក Janet Stringer ដែលជាអ្នកគ្រប់គ្រងលើការផ្តល់ជំនួយរបស់អង្គការ Polar Bears International ដោយផ្ទាល់ក្នុងកម្មវិធី JCK Show នៅ...