Press Releases
Pandora Me ខូឡិកហ្សិនថ្មីដែលទើបតែមកដល់
Pandora Me ជាខូឡិកហ្សិនថ្មីសម្រាប់ឆ្លុះបញ្ចាំង និងបង្ហាញពីលក្ខណៈពិសេសរបស់អ្នកទៅកាន់ពិភពលោកតាមរយៈគ្រឿងអលង្ការម៉ូតថ្មីៗដែលមាននៅក្នុងខូឡិកហ្សិននេះ។ ដោយមាន Charm ខ្នាតតូច និងក្រវិលគ្រាប់ស្អាតៗជាច្រើនបានរចនាឡើងសុទ្ធតែជាម៉ូតពិសេសសាកសមជាមួយសម្លៀកបំពាក់គ្រប់ប្រភេទ និងមានជាកន្លាស់អាវរចនាម៉ូតឡើងដើម្បីអាចឱ្យអ្នកបង្អួត Charm ថ្មីរបស់អ្នកបានផងដែរ។ លើសពីនេះទៅទៀត កញ្ញា Millie Bobby Brown ដែលជាតារាសំដែងវ័យក្មេងក៏បានបង្ហាញនូវរឿងរ៉ាវផ្ទាល់ខ្លួនរបស់នាងតាមរយៈម៉ូតថ្មីក្នុងខូឡិកហ្សិន Pandora Me នេះដែរ ហើយ Charms ទាំងអស់ដែលមាននៅក្នុងខូឡិកហ្សិនសុទ្ធតែមានលក្ខណៈពិសេសច្រើនសម្បូរបែប និងឡូយប្រៀបបានដូចជាកញ្ញា Millie Bobby Brown អញ្ចឹង។
បង្កើនភាពស្រស់ស្អាតនៅលើខ្សែដៃរបស់អ្នក
ជ្រើសរើសយកខ្សែដៃថ្មីដែលអ្នកពេញចិត្តដើម្បីប្រមូលផ្តុំបន្តោង Charm របស់អ្នក ដោយជ្រើសរើសយកខ្សែដៃម៉ូតច្រវាក់ ឬកងដៃ ឬក៏ជ្រើសយកទាំងពីរក៏បាន។
និមិត្តសញ្ញាដែលបង្ហាញពីអ្នក
អ្នកអាចយកបន្តោង Charm ដែលអ្នកពេញចិត្តលាយបញ្ចូល និងផ្គូរផ្គងគ្នា រួចប្រាប់ទៅកាន់ពិភពលោកនូវអត្ថន័យ និងអ្វីដែលអ្នកចង់បញ្ជាក់ ឬរក្សាវាជាការសំងាត់ក៏បានតាមចិត្ត៕