Show Sidebar

សេចក្តីប្រកាសព័ត៌មាន

by Sandara Group on

ធនាគារ​ BRED សហកាជាមួយ​ SANDARA ផ្តល់​លក្ខខណ្ឌឯកសិទ្ធិ​ពិសេស​​ដល់​អតិថិជន​​របស់ខ្លួន​សម្រាប់​រាល់​ការជាវ​ផលិតផលគ្រឿង​អលង្ការ​នៅហាង​ Pandora និង Bering

 

រាជធានីភ្នំពេញ, ថ្ងៃទី​១៩ ខែ ធ្នូ ២០១៨៖ ធនាគារ​​​បារាំង​ដែល​ទើបតែពង្រីក​​សាខាថ្មីបន្ថែម​របស់ខ្លួន​​នៅ​ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ​ ខេត្តសៀមរាប ហើយ​ពេលឆាប់​ៗខាងមុខនេះ​ក៏នឹង​បើកសាខាថ្មី​នៅ​ផ្លូវ​​ម៉ៅសេទុងដែរនោះ បាន​ចុះ​កិច្ចសន្យា​ភាពជាដៃគូ​​លើកា​រចែកចាយ​និង​លក់រាយផលិតផល​​​​ក្រុមហ៊ុន​​ Sandara ដែល​បាន​នាំចូល​គ្រឿង​អលង្ការ​យីហោ​លំដាប់ថ្នាក់អន្តរជាតិ​ ម៉ាកPandora និង នាឡិកាដៃ​ ​ Bering ។ 

ភាគីទាំងពី​រ​នេះ​បាន​​ផ្តោត​សំខាន់​ក្នុង​ការធ្វើ​ឱ្យ​សេវា​កម្មបម្រើ​អតិថិជន​មាន​​លក្ខណៈប្រសើរឡើងជាមួយនឹង​បទពិសោធន៍ថ្មី​ ដែល​ធ្វើ​ឱ្យអតិថិជន​កាន់តែពេញចិត្ត​ ហើយ​នឹងបន្ត​មាន​ទំនាក់ទំនាក់​​ល្អ​​យូរអង្វែង​។​

កិច្ចព្រមព្រៀងនេះ​ បា​នធ្វើឡើង​ដោយ​អនុញ្ញាត​ឱ្យ​​​អ្នកកាន់កាតធនាគារ​ BRED​ ទាំងអស់​រីករាយ​​នឹង​ទទួល​បាន​ការផ្តល់ជូន​ពិសេសនៅក្នុងហាងទាំង​៥សាខា​របស់​ Sandara ក៏ដូចជា​ហាង​និង​សាខា​ថ្មីដែល​នឹង​បើក​នៅខែ​ថ្មីខាងមុខនេះ​។​ 

Sandara មានគោលបំណង​បង្កើត​បទពិសោធន៍ដ៏ល្អថ្មីជូន​ដល់អតិថិជន​ ដោយ​​នាំជូ​ន​នូ​វ​ផលិតផល​មានគុណភាព​ខ្ពស់ស្តង់ដារអន្តរជាតិ ដែលផ្តើមដោយ​ផលិតផល​យីហោ​ជនជាតិដាណឺម៉ាក​ពីរដំបូង​គឺ​ Pandora និង​ Bering ។

ភាពជាដៃគូ​ ជាមួយ​តួអង្គសំខាន់​​នៃ​សេដ្ឋកិច្ចកម្ពុជា​នេះ គឺជាទិសដៅ​យុទ្ធសាស្ត្រ​​ ​​របស់​ SANDARA ដើម្បី​សម្រួលជូន​ដល់អតិថិជន​កម្ពុជាក្នុងការធានា​ថា​ ពួកគេ​រីករាយ​នឹង​បទពិសោធន៍ដ៏​ល្អ​នៃការទិញ​ទំនិញ​។​

លោក លឹម ចន នាយកគ្រប់គ្រង​ម៉ាកយីហោក្រុមហ៊ុន​ Sandara បានថ្លែង​ថា៖ “ធនាគារ​ BRED គឺ​កំពុងតែ​​​ស្ថិតក្នុងដំណាក់កាល​រីកចម្រើន ហើយ​បច្ចុប្បន្ន​គឺជា​​ពេលវេលាដ៏ល្អ​​សម្រាប់យើង​​ ដើម្បី​អភិវឌ្ឍ​​នូវការ​​សហការ​និង​រួមគ្នា​។ ភាពជាដៃគូ​នេះ​ គឺ​ជា​ឱកាស​ល្អ​មួយ​ សម្រាប់អតិថិជន​ធនាគារ​ BRED ដើម្បីរីករាយ​​ ជាមួយ​នឹងផលិតផល​​ដ៏ប្រណីត​​នៃ​ គ្រឿង​អលង្ការ​ Pandora និង​  Bering ។ យើង​បានទទួល​យោ​បល់ដ៏អស្ចារ្យ​ពី​​ទីផ្សារ​ អំពីផលិតផល​របស់យើង​​​ ហើយ​យើង​ចង់​ចែករំលែក​​និង​ធ្វើឱ្យ​ពួកគេ​អាច​​រកជាវ​​បានកាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជា​” ។

 

អំពីក្រុមហ៊ុន​ SANDARA 

ជាមួយ​​គោលបំណងដើម្បីបង្កើន​តម្លៃ​នៃ​ស្តង់ដារស់នៅរបស់ប្រជាជនកម្ពុជាឱ្យ​កាន់តែមាន​ភាព​ទាន់​សម័យ ​Sandara បានបង្កើតឱកាសនិងជម្រើស​​ជាច្រើនសម្រាប់អតិថិជនរបស់ខ្លួន។ Sandara បាន​កសាង​ទំនាក់ទំនងដ៏រឹងមាំជាមួយដៃគូ អ្នកផ្គត់ផ្គង់ និងអ្នកចែកចាយ។

Sandara បានចាប់ផ្តើមបង្កើតស្នាដៃនៅលើទីផ្សារអន្តរជាតិរួមមាន Pandora និង Bering Timepieces ។ ក្នុងនោះដែរ​  Sandara បាន​បើក​ហាង​​​គ្រឿងអលង្ការ​យីហោលំដាប់ពិភពលោក​ទាំងពីរខាង​លើ​​ចំនួន​៥ហាង​ហើយ​នៅលើទីផ្សាប្រទេសកម្ពុជា​ចាប់​តាំង​ពី​ខែ សីហា ឆ្នាំ២០១៨កន្លងទៅនេះ ។ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកជិត ៣០ នាក់ ហើយក៏​មានបំណងចង់ក្លាយជាក្រុមហ៊ុន លក់រាយ​និង​ចែកចាយឈានមុខគេនៅក្នុងប្រទេសកម្ពុជាដែរ។

 

អំពីធនាគារ​ BRED

ធនាគារ​ BRED (កម្ពុជា) ភីអិលស៊ី គឺ​ជា​ធនាគារ​​វិនិយោគ​១០០​% ​ដោយក្រុមហ៊ុន​​ BRED Banque Populaire ដែលជា​​ធនាគារ​សហប្រតិបត្តការប្រចាំតំបន់ ​ ​ដែល​ត្រូវបាន​ដាក់ឳ្យស្ថិតក្រោម​​ច្បាប់​របស់​ប្រទេស​បារាំង។ ធនាគារ​នេះបាន​ចូលមកប្រទេសកម្ពុជា​ នៅថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៦​។ ធនាគារ​បានទទួល​អាជ្ញាបណ្ណ​ ដើម្បីធ្វើប្រតិបតិ្តការ​ពីធនាគារជាតិ​កម្ពុជា​​ នៅថ្ងៃទី​១០ ខែមករា​ឆ្នាំ​២០១៧ ហើយ​ចាប់ផ្តើមធ្វើប្រតិបត្តិ​​ការនៅថ្ងៃ​ទី​២ ខែមិនា ឆ្នាំ​២០១៧។​

ធនាគារមាន​បុគ្គលិកបម្រើការចំនួន​១៣៩នាក់ បើគិត​ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨នេះ។ BRED ជាសមាជិកនៃ គ្រុប​ Banque Populaire ដែល​មាន​សមាជិក​ចូលរួម​១៨០,០០០នាក់​ហើយមាន​ភាគហ៊ុន​រហូតដល់​៤,៦៩ ប៊ីលានដុល្លារ​​អាមេរិក​ និង​មាន​បុគ្គលិកសរុប​៥៥០០នាក់​ ក្នុងនោះ​មាន​​២៥ភាគរយ​ជា​បុគ្គលិក​ធ្វើ​ការនៅក្រៅ ឬនៅក្នុងប្រទេសបារាំងផ្ទាល់។

 

 

 

Cart cart 0
You have successfully subscribed!