Press Releases
ចាប់ផ្តើមឆ្នាំថ្មីជាមួយអ្វីដែលថ្មី ហើយអ្នកក៏ថ្មី!
ឆ្នាំ ២០២០ មិនត្រឹមតែជាការចាប់ផ្តើមនៃឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចាប់ផ្តើមនៃទសវត្សថ្មីមួយផងដែរ ប្រៀបបានដូចជាគំនិតថ្មីនៃការឌីហ្សាញគ្រឿងអលង្ការ PANDORA ដែលពោរពេញដោយភាពច្នៃប្រឌិតក្នុងគោលបំណងអាចឱ្យអ្នកបង្ហាញពីខ្លួនឯងទៅកាន់មនុស្សជុំវិញខ្លួនយ៉ាងដូច្នោះដែរ។
ការកំណត់នៅគោលដៅសម្រាប់ឆ្នាំថ្មី វាជារឿងមួយដ៏អស្ចារ្យមិនថាអ្នកចង់ក្លាយខ្លួនទៅជាមនុស្សបែបណា ឬអ្នកចង់បង្ហាញអ្វីមួយទៅកាន់ពិភពលោកក៏ដោយ ដើម្បីឆ្ពោះទៅដល់រឿងដែលល្អចូលចាប់ផ្តើមជាមួយគ្រឿងអលង្ការដែលធ្វើឱ្យអ្នកលេចធ្លោរចែងចាំងទាំងខាងក្នុង និងខាងក្រៅ។
ការឌីហ្សាញលាយបញ្ចូលគ្នាយ៉ាងល្អអស្ចារ្យជាមួយភាពទាន់សម័យនៃ Purely Pandora បានឌីហ្សាញឡើងបង្ហាញនូវភាពថ្លៃថ្នូរ និងសាកសមឥតខ្ចោះតាមរយៈលក្ខណៈពិសេសនៃគ្រឿងអលង្ការ បង្កើតបានជានិមិត្តសញ្ញា និងភាពល្អប្រណិតលើចិញ្ចៀន ខ្សែក ក្រវិល ខ្សែដៃ និងCharm ដែលមានជាអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់បង្ហាញពីខ្លួនអ្នកក្នុងឆ្នាំ ២០២០ ។
ស្វែងរក Charm ណាមួយដែលបញ្ជាក់ច្បាស់ពីខ្លួនអ្នករួចយកវាមកលម្អរក្នុង Pandora O Pendant ដើម្បីជាការចំណាំ ក៏ដូចជារំលឹកនូវអនុស្សាវរីយ៍ល្អៗរបស់ខ្លួនឯង។ ចំណែកឯបន្តោងគ្រាប់ Pavé Ball Pendant
ដែលពោរពេញដោយត្បូងនឹងផ្តល់នូវភាពចែងចាំងដល់ស្ទាយល៍ក្នុងឆ្នាំថ្មីរបស់អ្នក។
បង្ហាញពីខ្លួនឯងជាមួយនឹងចិញ្ចៀន Beaded Pavé Band Ring ដែលច្នៃពីប្រាក់ និងឈុតត្បូង Zirconia ដោយរចនាមើលទៅដូចជាចិញ្ចៀនបួនដាច់ដោយឡែកពីគ្នា។
ក្រវិលអង្កាំរាងរង្វង់នឹងធ្វើឱ្យអ្នកចែងចាំងជារៀងរាល់ថ្ងៃ និងជាម៉ូតដែលធ្វើឱ្យអ្នកកាន់តែស្រស់ស្អាតទាន់សម័យភ្លាមៗ។
បង្ហាញស្ទាយល៍ដទៃទៀតរបស់អ្នកជាមួយ Beaded Openwork Charm របស់យើងដែលធ្វើឡើងពីប្រាក់ស្តាសីង ឬ Pandora Rose ដែលជាប្រភេទមាសពណ៌ផ្កាឈូកចំនួន 14k ។
ពាក់ជាមួយគ្រឿងអលង្ការណាមួយដែលឆ្លុះបញ្ចាំងថាអ្នកជានរណាក្នុងនាមជាខ្លួនឯង ដោយជ្រើសរើសយកនូវភាពភ្លឺចែងចាំងនៃ Pandora Rose ជាពិសេសជាមួយនិងឆាម Pandora Club ដែលជាម៉ូតថ្មីសម្រាប់ឆ្នាំ ២០២០ ។
អំពី PANDORA
PANDORA ធ្វើការផលិត និងលក់គ្រឿងអលង្ការដែលធ្វើដោយដៃផលិតពីវត្ថុធាតុដើមមានគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ ហើយជាគ្រឿងអលង្ការដែលបានលក់នៅក្នុងប្រទេសជាង ១០០ នៅលើទ្វីបចំនួន ៦ ផងដែរ តាមរយៈការចែកចាយច្រើនជាង ៧.៥០០ កន្លែងរួមទាំងសាខាលក់របស់ខ្លួនច្រើនជាង ២.៧០០ កន្លែង។ PANDORA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨២ និងមានទីស្នាក់ការកណ្តាលនៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ដោយមានបុគ្គលិកជាង ២៦.០០០ នាក់នៅទូទាំងពិភពលោក និងមានបុគ្គលិកជាង ១១.៥០០ នាក់ទៀតធ្វើការនៅក្រុមហ៊ុនផលិតគ្រឿងអលង្ការរបស់ខ្លួនក្នុងប្រទេសថៃ ។ លើសពីនេះទៀត Pandora ក៏បានចុះបញ្ជីជាសាធារណៈផងដែរនៅផ្សារហ៊ុន Nasdaq Copenhagen ក្នុងប្រទេសដាណឺម៉ាក ហើយក្នុងឆ្នាំ ២០១៨ ប្រាក់ចំណូលសរុបរបស់ PANDORA គឺមានចំនួន ២២,៨ ពាន់លានដុល្លារ (ប្រមាណ ៣,១ ពាន់លានអឺរ៉ូ) ។