Press Releases
កាដូពិសេសសំរាប់ជូនក្នុងថ្ងៃ Valentine’s Day!
Valentine’s Day គឹជាថ្ងៃដ៏ពិសេសមួយសំរាប់សំដែង និងបញ្ជាក់នូវសេចក្តីស្រលាញ់ជូននរណាម្នាក់។
ដើម្បីបង្ហាញនូវក្តីស្រលាញ់ទាំងនោះ ក្រៅពីការជូនផ្កា ការជូនកាដូក៏ជាសិល្បៈ និងជាផ្នែកមួយដ៏សំខាន់សំរាប់ដើរតួរក្នុងថ្ងៃនោះដែរ។
ចំនែកការជ្រើសរើសកាដូវិញនោះក៏រិតតែសំខាន់ គឺដើម្បីធ្វើឱ្យអ្នកដែលទទួលកាន់តែរំភើប និងពេញចិត្ត ហើយសប្បាយរីករាយនឹងទទួលយក។
តើយើងគួរជ្រើសរើសកាដូបែបណាសំរាប់មនុស្សជាទីស្រលាញ់?
ការទិញនាឡិកាដៃ ដែលមានគុណភាពល្អ ប្រើប្រាស់បានយូរធ្វើជាកាដូ គឺជាជម្រើសដ៏ប្រសើរសំរាប់លោកអ្នក។ ព្រោះថាវាអាចបង្ហាញពីភក្តីភាព ព្រមទាំងចំណងមិត្តភាពយូរអង្វែង និងនឹកឃើញដល់អ្នករាល់ពេលដែលគេពាក់ ឬឃើញនាឡិកានោះ។
ដើម្បីធ្វើអោយមនុស្សជាទីស្រលាញ់របស់អ្នករីករាយនិងទទួលបាននូវអារម្មណ៍ពិសេសក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់។ យើងសូមធ្វើការណែនាំលោកអ្នកនូវនាឡិកាដៃម៉ាកល្បីដ៏ប្រណិតមកពីប្រទេសដាណឺម៉ាក គឺនាឡិកាដៃ BERING ។
លក្ខណៈពិសេសរបស់នាឡិកាដៃ BERING
Bering គឺជានាឡិកាដៃម៉ាកល្បី ដែលកំពុងតែពេញនិយម និងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អតិថិជន។
ត្រូវបានច្នៃឡើងយ៉ាងពិសេសជាមួយ និងរូបរាងស្អាតប្លែកពីគេ ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្នុងការផលិត ផលិតឡើងយ៉ាងល្អិតល្អន់ គុណភាពកំរិតស្តង់ដាអន្តរជាតិ ប្រើប្រាស់បានយូរ កញ្ចក់នាឡិកាមិនងាយឆ្កូដនៅពេលដែលប៉ះទង្គិចនឹងវត្ថុរឹងអ្វីមួយ ហើយធន់នឹងកម្តៅ។
លក្ខណៈពិសេសទាំងនេះមិនត្រឹមតែធ្វើអោយអ្នកប្រើប្រាស់មានអារម្មណ៍ល្អនោះទេ វាក៏បន្ថែមនូវភាពទាក់ទាញ លេចធ្លោ ស្រស់ឆើតឆាយ និងពោពេញដោយភាពជឿជាក់ នៅពេលដែលពាក់នៅលើដៃ។
ទីតាំងដែលអាចជាវនាឡិកាBERING
ដើម្បីអាចជាវបាននូវនាឡិកាដៃម៉ាក BERING នេះលោកអ្នកអាចអញ្ចើញមកកាន់ហាង BERING ដោយផ្ទាល់ ដែលមាននៅទាំងពីរសាខា គឺផ្សារទំនើប AEON Mall ភ្នំពេញ (ទីមួយ) និងផ្សារទំនើប AEON Mall សែនសុខ (ទីពីរ) ជាន់ផ្ទាល់ដី។
កម្មវិធីពិសេសពី BERING
សូមបញ្ជាក់ផងដែរថា យើងក៏មាន Promotion ពិសេសដល់ទៅ ៤០% ចំពោះការជាវនូវផលិតផល BERING ទាំង ៦ ម៉ូឌែលដូចដែលបានបង្ហាញខាងនៅលើ។
សូមរីករាយទាំងអស់គ្នាជាមួយនាឡិកាដៃដ៏ឥតខ្ចោះរបស់ BERING ក្នុងថ្ងៃ Valentine’s Day ទាំងអស់គ្នា!